slider_01
slider_02
slider_03
slider_04
slider_05
slide-tow5
slide-tow4
slide-tow3
slide-tow2
slide-tow1
នាយកដ្ឋានធានារ៉ាប់រង និងសោធន
Department of insurance and Pension
យោងតាមប្រកាសលេខ ១៣៣០ សហវ ្របក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋានក្រោមចំណុះ អគ្គនាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុ។


នាយកដ្ឋានធានារ៉ាប់រង​ និងសោធន បំពេញមុខងារដូចខាងក្រោមៈ

- រៀបចំ​លិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រង និងត្រួតពិនិត្យធានារ៉ាប់រងនៅកម្ពុជា និងសមាហរណកម្មវិស័យនេះក្នុងក្របខណ្ឌអាស៊ាន និងសកលលោក 
- គ្រប់គ្រង​ ត្រួត​ពិនិត្យ ផ្តល់អាជ្ញាបណ្ណ បន្តសុពលភាពអាជ្ញាបណ្ណធានារា៉ប់រង និង បោះពុម្ពរបាយការណ៍ ប្រចាំឆ្នាំស្តីពីការធានារា៉ប់រង
- កំណត់ទណ្ឌកម្មវិន័យ និងវិធានការរដ្ឋបាលចំពោះអាជីវកម្មធានារ៉ាប់រង និងសោធន និងដំណើរការយន្តការផ្សះផ្សារវិវាទក្នុងវិស័យធានារា៉ប់រង
- បង្កើត និងគ្រប់គ្រងមូលនិធិធានារា៉ប់រងដើម្បីជំរុញការអភិវឍ្ឍវិស័យធានារា៉ប់រង
- រៀបចំបណ្តុះបណ្តាលវគ្កជំនាញធានារា៉ប់រង និងសោធនសម្រាប់បញ្ញតិ្តករធានារា៉ប់រង ប្រតិបត្តិករធានារា៉ប់រង និងអត្ថគាហកៈ
- បន្តពង្រឹង​ និងពង្រីកប្រព័ន្ធសុវតិ្តភាពសង្គម តាមរយៈការអភិវឍ្ឍវិស័យធានារា៉ប់រង សោធន បេឡាជាតិរបបសន្តិសុខសង្គម បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់មន្រ្តី រាជការសីុវិល មូលនិធិជនពិការ ព្រមទាំងមូលនិធិ ឬបេឡាដទៃផ្សេងទៀតដែលជា គ្រឹះស្ថាន​សាធារណៈរបស់រដ្ឋ
- បំពេញតួនាទី និងភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ ដោយមានការណែនាំពី អគ្គនាយកនៃអគ្គនាយកដ្ឋាន​ឧស្សាហកម្មហិរញ្ញវត្ថុ។


នាយកដ្ឋានធានារ៉ាប់រង​ និងសោធន​ មានការិយាល័យក្រោមឱវាទចំនួន ៤ ដូចខាងក្រោមៈ
-            ការិយាល័យត្រួតពិនិត្យ
-            ការិយាល័យនីតិកម្ម និងដោះស្រាយវិវាទ
-            ការិយាល័យអភិវឍ្ឍន៍ទីផ្សារ
-            ការិយាល័យសោធន

ពត៌មានលំអិត សូមចូលទៅកាន់ គេហរទំព័រនេះ ​www.gdfi.mef.gov.kh/insurance/
Today : 04101
Yesterday : 06869
Month : 123007
Total : 3655283