slider_01
slider_02
slider_03
slider_04
slider_05
slide-tow5
slide-tow4
slide-tow3
slide-tow2
slide-tow1
នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចនវត្ថុ បញ្ជាំ និងប្រាក់ភោគដោយអនិប្បទាន
Department of Real Estate Business and Pawnshop
យោងតាមប្រកាសលេខ ១៣៣០ សហវ ្របក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋានក្រោមចំណុះ អគ្គនាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុ។

នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន បំពេញមុខងារដូចខាងក្រោមៈ
- រៀបចំ​លិខិតបទដ្ឋានគតិយុគ្​គ ផែនការសកម្មភាព គោលនយោបាយចាំបាច់នានា សម្រាប់គ្រប់គ្រង និង ត្រួតពិនិត្យអាជីវកម្មអចលនវត្ថុ អាជីវកម្មទទួលបញ្ចាំ និងទិញ-លក់ទ្រព្យបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគ ដោយអនុប្បទាន ដើម្បីគាំទ្រការ អភិវឍ្ឍន៍វិស័យទទួលបញ្ចាំនៅកម្ពុជា
គ្រប់គ្រង​ ត្រួត​ពិនិត្យ ផ្តល់អាជ្ញាបណ្ណ បន្តសុពលភាពអាជ្ញាបណ្ណ​ ដកហូតអាជ្ញាបណ្ណ និងកំណត់ទណ្ឌកម្មវិន័យ និងវិធានការរដ្ឋបាលចំពោះអាជីវកម្មទិញ លក់ ជួល និងអភិវឍ្ឍន៍អចលនវត្ថុ និងអាជីវកម្មទទួលបញ្ចាំ និងទិញ-លក់ទ្រព្យបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគ ដោយអនុប្បទាន
- ប្រមូលចំណូលអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងអាជីវកម្មទទួលបញ្ចាំ និងទិញ​-លក់ទ្រព្យបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន
- សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មទិញ លក់ ជួល និងអភិវឍ្ឍន៍អចលវត្ថុ និងអាជីវកម្មទទួលបញ្ចាំ និងទិញ-លក់ទ្រព្យបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទានខុសច្បាប់ដែលគ្មានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ផ្សះផ្សា និងដោះស្រាយរាល់វិវាទដែលទាក់ទងនឹងការទិញ លក់ ជួលអចលនវត្ថុ ទ្រព្យបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទានខុសច្បាប់ដែលគ្មានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- រៀបចំបង្កើតអោយមានវេទិការដេញថ្លៃលើទ្រព្យបញ្ចាំ និងទ្រព្យប្រាតិភោគដោយអនុប្បទាន
ធ្វើរបាយការណ៍ប្រចាំខែ ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-​​ បំពេញតួនាទី និងភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ ដោយមានការណែនាំពី អគ្គនាយកនៃអគ្គនាយកដ្ឋាន​ឧស្សាហកម្មហិរញ្ញវត្ថុ។

នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទានមានការិយាល័យក្រោមឱវាទចំនួន ៤ ដូចខាងក្រោមៈ
- ការិយាល័យសេវាកម្មវាយតំលៃ និងភ្នាក់ងារអចលនវត្ថុ
- ការិយាល័យគ្រប់គ្រងអាជីវកម្មអភិវឍ្ឍន៍លំនៅឋាន
- ការិយាល័យគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ
- ការិយាល័យ​ស្រាវជ្រាវ និងបង្ក្រាបបទល្មើសអាជីវកម្ម 
Today : 02850
Yesterday : 35045
Month : 475360
Total : 6697034