slider_01
slider_02
slider_03
slider_04
slider_05
slide-tow5
slide-tow4
slide-tow3
slide-tow2
slide-tow1
នាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ និងប្រឆាំង ការសម្អាត់ប្រាក់ និងហិរញ្ញប្បទានភរវកម្ម
Department of Gambling Management and Financing Terrorism
យោងតាមប្រកាសលេខ ១៣៣០ សហវ ្របក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋានក្រោមចំណុះ អគ្គនាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុ។

នាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បំពេញមុខងារដូចខាងក្រោមៈ
- រៀបចំក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តិ និងនិតិវិធីនៃការគ្រប់គ្រងនិងត្រួតពិនិត្យ​ អាជីវកម្មការសីុណូ ឆ្នោតឡូតូ និងល្បែងផ្សងសំណាងគ្រប់ប្រភេទ
-​ ផ្តល់អាជ្្ញាបណ្ណ បន្តសុពលភាពអាជ្ញាបណ្ណ ដកហូតអាជ្ញាបណ្ណ និងផ្តល់ការសម្រេចលើ ឧបករណ៍ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងកំណត់ទណ្ឌកម្មវិន័យ និងវិធានការ រដ្ឋបាលចំពោះអាជីវកម្មការសីុណូ និងល្បែងផ្សងសំណាងគ្រប់ប្រភេទ
-​ ប្រមូលកាតព្វកិច្ចចំណូលពីអាជីវមកម្មការសីុណូ ឆ្នោតឡូតូ និងល្បែងផ្សងសំណាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-​ សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មល្បែងផ្សងសំណាង ខុសច្បាប់ ការអនុញ្ញាតិឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងបរិវេណការសីុណូ និងការបំលាស់ទីឧបករណ៍ល្បែងផ្សងសំណាងខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
-​ រៀបចំផែនការចំណូលប្រចាំឆ្នាំ ពីអាជីវកម្មការសុីណូ ឆ្នោតឡូតូ និងល្បែងផ្សងសំណាងគ្រប់ប្រភេទជូនថ្នាក់ដឹកនាំក្រសូងពិនិត្យ សម្រេច និងផ្តល់ការណែនាំ
-​ កំណត់វិធានការ និតិវិធី និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-​ សហការជាមួយអង្គភាពសើុបការណ៍ហិរញ្ញវត្ថុកម្ពុជា និងក្រុមការងារអាសីុបា៉សីុហិ្វក ដើម្បីបំពេញកាតព្វកិច្ចសមាជិកភាពរបស់កម្ពុជា
បំពេញតួនាទី និងភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ ដោយមានការណែនាំពី អគ្គនាយកនៃអគ្គនាយកដ្ឋាន​ឧស្សាហកម្មហិរញ្ញវត្ថុ។

នាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម មានការិយាល័យក្រោមឱវាទចំនួន ៤ ដូចខាងក្រោមៈ
-            ការិយាល័យបង្រ្កាបអាជីវកម្មខុសច្បាប់
-            ការិយាល័យចុះបញ្ញីអាជីវកម្ម និងគ្រប់គ្រងបច្ចេសកទេស
-            ការិយាល័យគ្រប់គ្រងចំណូលទី១
-            ការិយាល័យគ្រប់គ្រងចំណូលទី២
Today : 09394
Yesterday : 08855
Month : 188809
Total : 4185468