slider_01
slider_02
slider_03
slider_04
slider_05
slide-tow5
slide-tow4
slide-tow3
slide-tow2
slide-tow1
អំពីស្ថាប័ន
About GDFI



អំពីស្ថាប័ន

យោងតាមអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា​ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​។ 
អគ្គនាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការអោយ​ក្រសួង សេដ្ឋកិច​​្ចនិង​​ហិរញ្ញវត្ថុ​លើ បេសកម្មគ្រប់គ្រងនិងត្រួត​ពិនិត្យទីផ្សារនិងស្ថាប័នហិរញ្ញវត្ថុ​ អាជីវកម្មភ្នាល់​គ្រប់ប្រភេទ អាជីវកម្មអចលនវត្ថុ និង ចូលរួមប្រឆាំងការសម្អាតប្រាក់​និងហិរញ្ញប្បទានភេរវកម្ម។

អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ មានភារកិច្ចដូចតទៅៈ

  •  រៀបចំ​ សម្របសម្រួល និងអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យ​ហិរញ្ញវត្ថុ
  • គ្រប់គ្រងនិងត្រួត​ពិនិត្យទីផ្សារធានារ៉ាប់រងនិងសោធន
  • ចូលរួមគ្រប់គ្រងនិងត្រួត​ពិនិត្យហិរញ្ញប្បទានរបស់រដ្ឋ ដែលគាំទ្រការអនុវត្តគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ និងសម្របសម្រួលលើ ការអនុវត្ត្តគោលនយោបាយឥណទានអភិវឌ្ឍជនបទ
  •  គ្រប់គ្រង​ ត្រួត​ពិនិត្យ​ ចុះបញ្ជី និងរក្សាបញ្ជីបរធនបាលកិច្ចហិរញ្ញវត្ថុ
  • គ្រប់គ្រងនិងត្រួត​ពិនិត្យសេវាកម្មវាយតំលៃ សេវាកម្មទិញ លក់ ជួលអចលនវត្ថុ និង​បុគ្គលអភិវឌ្ឍលំនៅឋាន
  • គ្រប់គ្រងនិងត្រួត​ពិនិត្យអាជីវកម្មទទួលបញ្ចាំ​ ទិញ លក់ទ្រព្យបញ្ចាំ និងអាជីវកម្ម ទទួល ប្រាតិភោគដោយអនុប្បទាន
  • គ្រប់គ្រង ត្រួត​ពិនិត្យ​ និងប្រមូលចំណូលពីអាជីវកម្មកាសីុណូ និងអាជីវកម្មភ្នាល់គ្រប់​ប្រភេទដែលមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល
  • ចូលរួមជាមួយអង្គភាពសើុបការណ៍ហិរញ្ញវត្ថុកម្ពុជា ដើម្បីប្រឆាំងការសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្ម។
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ មាននាយកដ្ឋានក្រោមឱវាទ ចំនួន ៤​ ដូចខាងក្រោមៈ
  1. នាយកដ្ឋានធានារ៉ាប់រងនិងសោធន បំពេញមុខងារជាសេនាការឱ្យអគ្គនាយកដ្ឋាន​ឧស្សាហកម្មហិរញ្ញវត្ថុ លើការងារធានារ៉ាប់រងនិងសោធន។
  2. នាយកដ្ឋានទីផ្សារនិងស្ថាប័នហិរញ្ញវត្ថុ បំពេញមុខងារជាសេនាការឱ្យយអគ្គនាយកដ្ឋាន​ឧស្សាហកម្មហិរញ្ញវត្ថុ លើការងារគ្រប់គ្រងនិងត្រួត​ពិនិត្យទីផ្សារនិងស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងការងារត្រួតពិនិត្យនិងអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ។
  3. នាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់និងប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវ កម្ម បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន​ឧស្សាហកម្មហិរញ្ញវត្ថុ លើការងារ គ្រប់គ្រងអាជីវកម្មភ្នាល់និងប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
  4. នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន បំពេញ​មុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន​ឧស្សាហកម្មហិរញ្ញវត្ថុ លើការងារគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។
Today : 03200
Yesterday : 19665
Month : 161832
Total : 3488408