Top

អំពីស្ថាប័ន
About GDFI

gdfi-structure-small.jpg

អំពីស្ថាប័ន

យោងតាមអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អគ្គនាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការអោយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើ បេសកម្មគ្រប់គ្រងនិងត្រួតពិនិត្យទីផ្សារនិងស្ថាប័នហិរញ្ញវត្ថុ អាជីវកម្មភ្នាល់គ្រប់ប្រភេទ អាជីវកម្មអចលនវត្ថុ និង ចូលរួមប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ មានភារកិច្ចដូចតទៅៈ

  • រៀបចំ សម្របសម្រួល និងអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុ
  • គ្រប់គ្រងនិងត្រួតពិនិត្យទីផ្សារធានារ៉ាប់រងនិងសោធន
  • ចូលរួមគ្រប់គ្រងនិងត្រួតពិនិត្យហិរញ្ញប្បទានរបស់រដ្ឋ ដែលគាំទ្រការអនុវត្តគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ និងសម្របសម្រួលលើ ការអនុវត្ត្តគោលនយោបាយឥណទានអភិវឌ្ឍជនបទ
  • គ្រប់គ្រង ត្រួតពិនិត្យ ចុះបញ្ជី និងរក្សាបញ្ជីបរធនបាលកិច្ចហិរញ្ញវត្ថុ
  • គ្រប់គ្រងនិងត្រួតពិនិត្យសេវាកម្មវាយតំលៃ សេវាកម្មទិញ លក់ ជួលអចលនវត្ថុ និងបុគ្គលអភិវឌ្ឍលំនៅឋាន
  • គ្រប់គ្រងនិងត្រួតពិនិត្យអាជីវកម្មទទួលបញ្ចាំ ទិញ លក់ទ្រព្យបញ្ចាំ និងអាជីវកម្ម ទទួល ប្រាតិភោគដោយអនុប្បទាន
  • គ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលចំណូលពីអាជីវកម្មកាសីុណូ និងអាជីវកម្មភ្នាល់គ្រប់ប្រភេទដែលមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល
  • ចូលរួមជាមួយអង្គភាពសើុបការណ៍ហិរញ្ញវត្ថុកម្ពុជា ដើម្បីប្រឆាំងការសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្ម។

អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ មាននាយកដ្ឋានក្រោមឱវាទ ចំនួន ៥ ដូចខាងក្រោមៈ

  1. នាយកដ្ឋានធានារ៉ាប់រងនិងសោធន បំពេញមុខងារជាសេនាការឱ្យអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ លើការងារធានារ៉ាប់រងនិងសោធន។
  2. នាយកដ្ឋានទីផ្សារនិងស្ថាប័នហិរញ្ញវត្ថុ បំពេញមុខងារជាសេនាការឱ្យយអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ លើការងារគ្រប់គ្រងនិងត្រួតពិនិត្យទីផ្សារនិងស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងការងារត្រួតពិនិត្យនិងអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ។
  3. នាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់និងប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវ កម្ម បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ លើការងារ គ្រប់គ្រងអាជីវកម្មភ្នាល់និងប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
  4. នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ លើការងារគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។
  5. លេខាធិការដ្ឋាន បំពេញមុខងារសេនាធិការឲ្យអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ។