នាយកដ្ឋានធានារ៉ាប់រង និងសោធន
Department of Insurance and Pension
យោងតាមប្រកាសលេខ ១៣៣០ សហវ ្របក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋានក្រោមចំណុះ អគ្គនាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុ។
នាយកដ្ឋានធានារ៉ាប់រង និងសោធន បំពេញមុខងារដូចខាងក្រោមៈ
- រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រង និងត្រួតពិនិត្យធានារ៉ាប់រងនៅកម្ពុជា និងសមាហរណកម្មវិស័យនេះក្នុងក្របខណ្ឌអាស៊ាន និងសកលលោក
- គ្រប់គ្រង ត្រួតពិនិត្យ ផ្តល់អាជ្ញាបណ្ណ បន្តសុពលភាពអាជ្ញាបណ្ណធានារ៉ាប់រង និង បោះពុម្ពរបាយការណ៍ ប្រចាំឆ្នាំស្តីពីការធានារ៉ាប់រង
- កំណត់ទណ្ឌកម្មវិន័យ និងវិធានការរដ្ឋបាលចំពោះអាជីវកម្មធានារ៉ាប់រង និងសោធន និងដំណើរការយន្តការផ្សះផ្សារវិវាទក្នុងវិស័យធានារ៉ាប់រង
- បង្កើត និងគ្រប់គ្រងមូលនិធិធានារ៉ាប់រងដើម្បីជំរុញការអភិវឌ្ឍន៍វិស័យធានារ៉ាប់រង
- រៀបចំបណ្តុះបណ្តាលវគ្កជំនាញធានារ៉ាប់រង និងសោធនសម្រាប់បញ្ញតិ្តករធានារ៉ាប់រង ប្រតិបត្តិករធានារ៉ាប់រង និងអត្ថគាហកៈ
- បន្តពង្រឹង និងពង្រីកប្រព័ន្ធសុវតិ្តភាពសង្គម តាមរយៈការអភិវឌ្ឍន៍វិស័យធានារ៉ាប់រង សោធន បេឡាជាតិរបបសន្តិសុខសង្គម បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់មន្រ្តី រាជការសីុវិល មូលនិធិជនពិការ ព្រមទាំងមូលនិធិ ឬបេឡាដទៃផ្សេងទៀតដែលជា គ្រឹះស្ថានសាធារណៈរបស់រដ្ឋ
- បំពេញតួនាទី និងភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ ដោយមានការណែនាំពី អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ។
នាយកដ្ឋានធានារ៉ាប់រង និងសោធន មានការិយាល័យក្រោមឱវាទចំនួន ៤ ដូចខាងក្រោមៈ
- ការិយាល័យត្រួតពិនិត្យ
- ការិយាល័យនីតិកម្ម និងដោះស្រាយវិវាទ
- ការិយាល័យអភិវឌ្ឍន៍ន៍ទីផ្សារ
- ការិយាល័យសោធន
ពត៌មានលំអិត សូមចូលទៅកាន់ គេហរទំព័រនេះ www.gdfi.mef.gov.kh/insurance/
អង្គភាពក្រោមចំណុះអគ្គនាយកដ្ឋាន
Unit Under General
ទាញយកឯកសារ
ផ្សេងៗ