Press Esc to close
ភ្ជាប់គេហទំព័រ
សេចក្តីជូនដំណឹង
ចំនួនអ្នកទស្សនា
ភ្នំពេញ weather °c
ប្រវត្តិអំពី វិស័យធានារ៉ាប់រង នៅកម្ពុជា

ប្រវត្តិនៃការកកើតនូវវិស័យធានារ៉ាប់រងនៅកម្ពុជា

គួ​រកត់​សំគាល់​ថា​ យោង​តាម​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ បាន​បង្ហាញ​ថា​ វិស័យ​ធានា​រ៉ាប់​រង​បាន​វិវត្តន៍​ជា​ ៣ ដំណាក់​កាល​សំខាន់​ដូច​ខាង​ក្រោម ៖

 

. ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧៥

អា​ជីវកម្ម​ធា​នារ៉ាប់រង​នៅ​កម្ពុជា​បាន​ចាប់​បដិសន្ធិ​ឡើង​ចាប់​តាំង​ពីឆ្នាំ​១៩៥៦ មកម្លេះ ដែល​ពេល​នោះ​ មាន​ក្រុម​ហ៊ុន​​​ធានា​រ៉ាប់​រ​ង​មួយ​​ចំនួន​​បាន​​ចាប់​​ផ្តើម​ធ្វើ​​សកម្មភាព​​ធានា​រ៉ាប់រង​ ដើម្បី​​បំរើ​នូ​វ​សេចក្តី​ត្រូវ​​ការ​​របស់​​ទីផ្សារ ​។ ប៉ុន្តែ​ចាប់​ពី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៦៣ រដ្ឋ​បាន​ទិញ​​មក​​វិញ​​នូវ​​ភាគហ៊ុន​​ឯកជន​​ទាំងអស់​ នៃ​​ក្រុមហ៊ុន​​ខែ្មរ​​ធានារ៉ាប់រង​ ។ នៅ​ថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៦៤ សភា​ជាតិ​​បាន​​អនុម័ត​​ច្បាប់​​ស្តីពីការ​ផ្តាច់​​មុខ​​នៃ​​អាជីវ​កម្ម​​អ្នក​​ធានា​រ៉ាប់​រង​ដែល​​កំណត់​ថាៈ ចាប់​ពី​ថ្ងៃទី០១ ខែ កក្កដា ឆ្នាំ ១៩៦៤ ត​ទៅ​ អាជីវកម្ម​ជាអ្នក​ធានារ៉ាប់រង​គ្រប់ប្រភេទ​ គឺ​ត្រូវផ្តាច់​មុខ​ដោយរដ្ឋ​ ។ ចាប់​​ពី​​ពេល​នោះ​​មក​ ក្រុមហ៊ុន​​ធានារ៉ាប់រង​ជាតិ​​មួយ មាន​ឈ្មោះថា​​ក្រុមហ៊ុន​ជាតិ​​ធានា​រ៉ាប់រង​ (SNA) ត្រូ​វ​​បាន​បង្កើត​​ឡើង​​ដើម្បី​បំរើ​សេ​វា​​ធានារ៉ាប់រង​​​​ក្នុង​​ទីផ្សារ​​​កម្ពុជា ។ ក្រុមហ៊ុន​ជាតិ​​ធានារ៉ាប់រង (SNA) បាន​​ធ្វើ​​សកម្មភា​ព​​ផ្តាច់មុខ​នៅ​លើ​ទីផ្សារ ចា​ប់​ពី​ថ្ងៃ​ទី០១ ខែកក្កដា ឆ្នាំ១៩៦៤ រហូត​​មក​ដល់​ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ។

នៅ​ក្នុង​​សម័យ​​ប៉ុលពត ហេដ្ឋា​រចនា​សម្ព័ន្ធ​​ទាំងអស់​​ត្រូវបាន​​បំផ្លាញ សកម្មភាព​​ដោះ​​ដូរ​​ទំនិញ​​ត្រូវបាន​​លុប​បំបាត់​​ទាំង​ស្រុង​​ហើយ​​សកម្មភាព​​នៃវិស័យ​​ធានារ៉ាប់រង​​ត្រូវ​លុប​បំបាត់​​ផងដែរ ។ 

 

. ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៩

ផ្អែកលើគោលនយោបាយ​កែ​ទំរង់​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋ​​បា​ន​ចេញ​​អនុក្រឹត្យ​លេខ២៤ អនក្រ ស្តីពី​ការ​រៀបចំ និង​​ការ​​ប្រព្រឹត្តិ​​ទៅ​​នៃ​​ក្រសួងសេដ្ឋកិច្ច​ និង ​ហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩០ ដែល​​ក្នុង​​នោះ​​មាន ចែង​អំពី​ការ​បង្កើត​​ក្រុមហ៊ុន​​ជាតិ​​ធានា​រ៉ាប់រង​​កម្ពុជាថ្នាក់​​ស្មើ​​នាយក​ដ្ឋាន

នៅថៃ្ងទី៣០ ខែមករា ឆ្នាំ១៩៩២ រដ្ឋសភា​​បាន​អនុម័ត​​ច្បាប់​​ស្ដីពី​​ការ​បង្កើត​​អាជីវកម្ម​​ធានារ៉ាប់រង ដែល​​មាន​​ចំនួន​ ៤មាត្រា ហើយ​​វិស័យ​​ធានា​រ៉ាប់រង​​ត្រូវ​ស្ថិត​នៅ​​ក្រោម​​ការ​គ្រ​ប់គ្រង និង​ចាត់​ចែង​របស់រដ្ឋ ។​ គោល​​បំណង​​នៃ​ការ​​បង្កើត​​នូវ​ច្បាប់​​នេះ​ គឺ​ដើម្បី​​រួមចំណែក​​ក្នុង​​ការ​អភិវឌ្ឍន៍​​សង្គម​ ជួសជុល​​ការ​​ខូច​ខាត ​របស់​ជន​​ដែល​​មាន​​ចុះ​​កិច្ចសន្យា​​ធានា​រ៉ាប់រង​ហើយ​​ដែល​​ទទួល​​រង​​គ្រោះ​​ថ្នាក់​​ធម្មជាតិ​​គ្រោះ​ថ្នាក់​​ចៃដន្យ​ និង​​គ្រោះ​ថ្នាក់​​ដ៏ទៃ​​ផ្សេង​ទៀត​។​

ក្រោយ​ពី​ច្បាប់​​ស្ដីពី​​ការ​បង្កើត​​អាជីវកម្ម​ធានា​រ៉ាប់រង ត្រូវបាន​​ដាក់​​ឲ្យ​ប្រើប្រាស់ គឺ​មាន​​ព្រឹត្តិការណ៍សំខាន់ៗដូច​ខាងក្រោម ៖​

-    នៅថៃ្ងទី០៩ ខែមិថុនា ឆ្នាំ១៩៩២ ក្រុម​ប្រឹក្សា​​រដ្ឋមន្រ្តី​​បានអនុម័ត​​ឲ្យ​​ប្រើប្រាស់​​នូវ​អនុក្រឹត្យ ស្តីពី​ការ​​គ្រប់​គ្រង​អាជីវកម្ម​​ធានា​រ៉ាប់រង​ ដែល​មាន​ចំនួន៣៨ មាត្រា ។​

-    នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩២ ក្រុម​ប្រឹក្សារដ្ឋមន្រ្តី បាន​ចេញ​​សេចក្តី​ជូ​ន​ដំណឺង​​លេខ១៥៣០ សជណ​-​ព​ហ ស្តីពី​​ការ​​អនុញ្ញាត​​ជា​​គោល​ការណ៍​​ក្រុមហ៊ុន​ជាតិ​​ធានារ៉ាប់រង​កម្ពុជា ចាប់​ដំណើរ​ការ​​អាជីវកម្ម​​ដោយ​ផ្ទាល់​ខ្លួន​​ចាប់​​ពីដើម​​ត្រីមាសទី៤ ឆ្នាំ១៩៩២ ។

-   នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ផ្អែក​​​តាម​​មតិ​​​សំរេច​​របស់​​គណៈ​អចិន្រៃ្តយ៍​​​ក្រុមប្រឹក្សា​​រ​ដ្ឋមន្រ្តី​​ខុទ្ទកាល័យ ​​​​ក្រុម​​ប្រឹក្សា​រ​ដ្ឋមន្រ្តី​ បាន​ចេញ​​​សេចក្តី​​ជូន​ដំណឹង​​លេខ១៨១១សជណ.ពហ ស្តី​ពី​ការ អនុញ្ញាត​ឲ្យ កាមិនកូ ចុះ​​​កិច្ច​​សន្យា​​សហ​ប្រតិបត្តិការ​​ជាមួយ​​ក្រុមហ៊ុន​​បារាំង​​មួយ​​ឈ្មោះ​ក្រុម​ អឺរ៉ុប​​ខាង​​ធានារ៉ាប់រង​ផ្លូវ​សមុទ្រ ​និង​ផ្លូវ​គោក​ Groupement Europeen d'Assurancees Maritimes ដែល​​ហៅ​​កាត់​ថា​ “GEAMT”​ ។ នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ក្រុមហ៊ុន “GEAMT” បាន​​​មក​​ធ្វើ​​ជា​​ទី​ប្រឹក្សា​​បចេ្ចកទេស​​ក្នុង​ការ​​រៀបចំ​​ដំណើរ​ការ​​ដំបូង​នៃ​សកម្មភាពអាជីវកម្ម​​របស់​​​កាមិនកូ ។ ក្រោម​​ជំនួយ​​បចេ្ចក​ទេស​​របស់ “GEAMT” កាមិនកូ​ ​បាន​រៀប​ចំនូវ ឯកសារ និង​​បទដ្ឋាន​​ជា​មូលដ្ឋាន​​នានា​ ព្រម​ទាំង​​បានធ្វើ​ការ​​បំពាក់​បំប៉ន​​មន្រ្តី​រាជ​កា​រ​របស់​ខ្លួន ដែល​​សុទ្ធ​សឹង​​​ជា​​មន្រ្តី​​​ដែល​​បញ្ជូន​​មក​​ពីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ​។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៣ កាមិនកូ បាន​​ចេញ​​ប័ណ្ណ​​សន្យា​រ៉ាប់រង​​លើកទី១ ជូន​​អតិថិ​ជន​​លើ​សេវា​​ធានារ៉ាប់រង​​ដឹក​​ជញ្ជូន​​​ទំនិញ​​តាម​​ផ្នែក​​បច្ចេក​ទេស​​ជា​មួយ​ GEAMT ត្រូវ​បាន​បញ្ឈប់ ។

  នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៤ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ចេញ​​ឲ្យ​​ប្រើ​ប្រាស់​នូវ​​ប្រកាស ​រួម​ស្តី​ពី​ការ​​​ធា​នា​រ៉ាប់​រង​​ផ្នែ​ក​រដ្ឋប្បវេណី​​របស់​ម្ចាស់​​យាន​យន្ត ។ ប្រកាស​នេះមាន ស្ថាប័​នអនុវត្តចំនួន៣ គឺ​​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។​ គោល​​បំណង​នៃ​ប្រកាស​​រួម​នេះ​ គឺ​ដើម្បី​​ផ្តល់​​ការ​ធានា​រ៉ាប់​រង​ ដល់​រថយន្ត ត្រីច​​ក្រយាន​​យន្ត ​និង​​ទោច​ក្រយានយន្ត​គ្រប់​ប្រភេទ​​របស់​​ម្ចាស់​​យានយន្ត​​ជា​ជន​ជាតិ​កម្ពុជា​ ​ឬ​ជាជនបរទេស ។

-    នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៤ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​​ចេញ​​នូវ​​ប្រកាស​ ​ស្តីពី​​ការ​​   អនុញ្ញាត​អោយ​​ប្រើ​ប្រាស់​​តារា​ង​បុព្វលាភ និង​​តារាង​​ធ្វើ​សំណង​​សម្រាប់​​ការធានា​រ៉ាប់រង​ យានយន្ត ហើយ​ដែល​ប្រកាស​​នេះ ត្រូវ​​បាន​​ប្រកាស​​ឲ្យ​ប្រើ​សម្រាប់​​តែការ​​ធានា​រ៉ាប់រង​​ផ្នែក រដ្ឋ​ប្ប​វេណី​​របស់​​ម្ចាស់​​យានយន្ត​ប៉ុណ្ណោះ ។

-  នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ១៩៩៦ ដោយ​យោង​តាម​សំណើ​របស់​ក្រុមហ៊ុន កា​មិន​កូ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​​ចេញ​​ប្រកាស​​អ​នុញ្ញាត​​ឲ្យ​​ក្រុមហ៊ុន Indochine Insurance Union ធ្វើជា​​ភ្នាក់ងារ​​របស់​​ក្រុមហ៊ុន កាមិនកូ ។

-   នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៦ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​​ចេញ​​ប្រកាស អនុញ្ញាត​ឲ្យ​​ក្រុមហ៊ុន Asia Insurance (Cambodia) Ltd ធ្វើ​ជា​ភ្នាក់ងារ​របស់ក្រុមហ៊ុន កាមិនកូ ។

-   នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៩៧ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ចេញ​ប្រកាស​អនុញ្ញាត ឲ្យ​ក្រុមហ៊ុន Forte Trading Private Ltd. ធ្វើ​​ជាភ្នាក់​ងារ​របស់​ក្រុមហ៊ុន កាមិនកូ ។

 

. ពីឆ្នាំ២០០០ ដល់បច្ចុប្បន្ន

ចាប់ពីឆ្នាំ២០០០ ប្រទេសកម្ពុជា​បាន​ប្រកាន់​យក​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារសេរី និងដើម្បីធ្វើ​ឲ្យទីផ្សារធានារ៉ាប់រង នៅ​កម្ពុជា មានការ​រីក​ចំរើន រដ្ឋាភិបាល​ក៏​បាន​ធ្វើបច្ចុប្បន្នកម្ម​លើ​ច្បាប់ និង​បទប្បញ្ញត្តិនានាដែល​បាន​ចេញឲ្យ​ប្រើប្រាស់ ក្នុងកំឡុងឆ្នាំ១៩៩០-១៩៩៩ ដោយរួមមានដូចជា​ច្បាប់ ស្ដីពី ការបង្កើត​