Press Esc to close
ភ្ជាប់គេហទំព័រ
សេចក្តីជូនដំណឹង
ចំនួនអ្នកទស្សនា
ភ្នំពេញ weather °c
ទស្សនវិស័យ

​   នាយកដ្ឋានធានារ៉ាប់រងមានទិសដៅក្នុងការពង្រីកសក្តានុពល និងអភិវឌ្ឍន៍ឧស្សាហកម្មធានារ៉ាប់រងទាំងផ្នែករឹង និងផ្នែកទន់ពោលគឺ ច្បាប់ បទប្បញ្ញត្តិ គោលការណ៍នានាសម្រាប់គ្រប់គ្រងត្រួតពិនិត្យដល់​ឧស្សាហកម្ម​ធានារ៉ាប់រង នៅកម្ពុជា ប្រកបដោយភាពរឹងមាំ វឌ្ឍនភាព តម្លាភាព ប្រសិទ្ធភាព និងឧត្តមភាព ដូចបណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ក៏ដូចជាក្នុងពិភពលោក។ ម្យ៉ាងទៀតសោតវិស័យធានារ៉ាប់រងជាវិស័យអាទិភាពមួយ នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ចូលរួម​ចំណែក​កាត់បន្ថយ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ និង​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ​ជា​ពិសេស ​ការចូលរួម ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមកម្ពុជា។