ភ្ជាប់គេហទំព័រ
សេចក្តីជូនដំណឹង
ចំនួនអ្នកទស្សនា
ភ្នំពេញ weather °c
នីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ

អ្នក​មាន​បំណង​ស្នើ​សុំ​អាជ្ញាបណ្ណ ត្រូវ​គោរពតាមនីតិវីធីនៃការផ្តល់អាជ្ញាបណ្ណដូចខាងក្រោម ៖

. យោង​​តាម​​ច្បាប់​​ស្តី​​ពី​​ការ​​ធានារ៉ាប់រង អនុក្រឹត្យ​​ស្តីពី​​ការ​ធានារ៉ាប់រង  ប្រកាស​​លេខ​០៩៨ សហវ ស្តីពី​​ការ​​ផ្តល់​អាជ្ញា​បណ្ណ​​ជូន​​ក្រុមហ៊ុន​​ធានារ៉ាប់រង​​ទូទៅ ឬ​​អាយុ​ជីវិត ប្រកាស​​លេខ​៨៦៥ សហវ ស្តីពី​​ការ​​ចេញ​​អាជ្ញាណ្ណ​​ជូន​​​ភ្នាក់ងា​ធានារ៉ាប់រង ជើងសា​​ធានារ៉ាប់រង និង​​ក្រុមហ៊ុន​​ត្រួតពិនិត្យ​​ហានិភ័យ​​ធានារ៉ាប់រងសារារ​​ណែនាំ​​​លេខ​០០៩ សហវ ស្តីពី​ការ​ផ្តល់​អាជ្ញាបណ្ណ​ធានារ៉ាប់រង​ខ្នាតតូច​បណ្តោះ​អាសន្នបុគ្គល​ដែល​មាន​បំណ​​​​ប្រកប​អាជីវកម្ម​​ធានារ៉ាប់ង​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​​អាជ្ញាបណ្ណ ដោយ​​បំពេញ​​ទម្រង់​​បែប​បទ និង​​ឯកសារ​​ពី​​នាយកដ្ឋាន​​ធានារ៉ាប់រង និង ​សោ​​ន​​នៃ​ក្រសួង​​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវ​​បង្ហាញ​​ព័ត៌មាន​​ដូច​​ដែល​​បាន​​ភ្ជាប់​​​​ជូន​​តាម​​បញ្ជី​ត​ម្រូវ​​ឯកសារ​ និង ឯកសារ​​ផ្សេងៗ​​ទៀត​​ដែល​​តម្រូវ​​ដោយ​នាយកដ្ឋាន​​ធានារ៉ាប់រង និង សោ​​ន​​នៃ​​ក្រសួង​​សេដ្ឋកិច្ច និង ហិញ្ញ​​វត្ថុ ។

. នីតិវិធី​​នៃ​​ការ​​ដាក់​​ពាក្យ​​ស្នើ​​សុំ​​អាជ្ញា​​បណ្ណ​​មាន​​រយៈ​ពេល ៩០ ថ្ងៃគិត​​ចាប់​​ពី​​ថ្ងៃ​​ទទួល​​បាន​​ពាក្យ​ ស្នើ​សុំ​ ​រួម​​ទាំង​ឯកសារ​​ពាក់ព័ន្ធ​​ទាំងអស់ ។ ករណី​​លក្ខខណ្ឌ​​មិន​​ត្រូវ​​បាន​​បំពេញ​​តាម​​កាល​​កំណត់ ហើយ​​មិន​​មាន​​ការ​​អនុញ្ញាត​​​​ក្នុង​​ការ​​ពន្យា​ពេល​​ដោយ​​ភ្ជាប់​​លក្ខខណ្ឌ​ សុពល​ភាព​​នឹង​​ត្រូវ​​អស់​​ដោយ​​ស្វ័យ ប្រវត្តិ នោះ​​អាជ្ញា​បណ្ណ​​នឹង​​មិន​​ត្រូវ​​បាន​​​​ផ្តល់​​ជូន​​នោះ​​ទេ ។  

. ពាក្យ​​ស្នើសុំ​ និង​​បញ្ជី​ត​ម្រូវ​​ឯកសារ​​សម្រាប់​​ប្រតិបត្តិករ​​ធានារ៉ាប់រង​​ទាំងអស់ អាច​​រក​បាន​​តាម​រយៈ​​គេ​ហទំព័រ​​www.gdfi.mef.gov.kh/insurance ឬ​​មក​ទំនាក់ ​ទំនង​ផ្ទាល់​​​ទៅ​​នាយកដ្ឋាន​​ធានារ៉ាប់រង និង សោធន ដែល​​មាន​​អាសយដ្ឋាន ៖ ក្នុងបរិវេណ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អាគារ A ជាក់ទី 3) ស្ថិតនៅលើផ្លូវលេខ ៩២ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។