Top

នាយកដ្ឋានទីផ្សារ និង ស្ថាប័នហិរញ្ញវត្តុ
Department of Finacial Market & Financial Institutions

យោងតាមប្រកាសលេខ ១៣៣០ សហវ ្របក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋានក្រោមចំណុះ អគ្គនាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុ។

នាយកដ្ឋានទីផ្សារ និងស្ថាប័នហិរញ្ញវត្ថុ បំពេញមុខងារដូចខាងក្រោមៈ 

- រៀបចំ​ក្របខណ្ឌគតិយុត្ត ដើម្បីបោះផ្សាយ និងគ្រប់គ្រងមូលបត្ររដ្ឋ និងសញាប័ណ្ណរដ្ឋអផិបតេយ្យ
- រៀបចំអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុ សហគ្រិនធុនតូច និងមធ្យម
- គ្រប់គ្រង​ និងត្រួត​ពិនិត្យបរធនបាលកិច្ចហិរញ្ញវត្ថុ
- គ្រប់គ្រង​ និងត្រួត​ពិនិត្យការប្រើប្រាស់មូលនិធិទ្រទ្រង់ និងអភិវឍ្ឍវិស័យកសិកម្មដោយ សហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ
- សិក្សា និងរៀបចំយន្តការហិរញ្ញប្បទានមូលបត្រ ទីផ្សារខុម៉ូឌីធីអនាគត មូលនិធិទ្រព្យ អធិបតេយ្យ និងមណ្ឌលអភិវឌ្ឍន៍ហិរញ្ញវត្ថុ
- តាមដានអំពីដំណើរវិវត្ត និងនិន្នាការនៃទីផ្សារហិរញ្ញវត្ថុនៅក្នុងតំបន់ និងពិភពលោក ដើម្បីដាក់ចេញនូវគោលនយោបាយថ្មីៗគាំទ្រដល់ការអភិវឍ្ឍទីផ្សារក្នុងស្រុក
- រៀបចំរបាយការណ៍វឍ្ឍនភាពជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ជាលេខាធិការដ្ឋាននៃគណៈកម្មាធិការអភិវឌ្ឍន៍ជនបទ (គជទាន)  រៀបចំក្របខណ្ឌគោលនយោបាយគ្រប់គ្រង តាមដាន និងសម្របសម្រួល គំរោងហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍសម្រាប់អភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុ និងសហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា
- បំពេញតួនាទី និងភារកិច្ចផ្សេងៗទៀតតាមការចាំបាច់​ ដោយមានការណែនាំពី អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុ។


នាយកដ្ឋានទីផ្សារ និងស្ថាប័នហិរញ្ញវត្ថុ​ មានការិយាល័យក្រោមឱវាទ​ចំនួន ៤ ដូចខាងក្រោមៈ 
 ការិយាល័យមីក្រូហិរញ្ញវត្ថុ និងបរធនបាលកិច្ចហិរញ្ញវត្ថុ 
 ការិយាល័យហិរញ្ញប្បទានសម្រាប់សហគ្រាសធនតូច និងមធ្យម
- ការិយាល័យអភិវឌ្ឍន៍ទីផ្សារ​ និងស្ថាប័នហិរញ្ញវត្ថុ
- ការិយាល័យសមាហរណកម្មវិស័យហិរញ្ញវត្ថុ