Top

ព័ត៍មាន និង​ ព្រឹត្តិការណ៍
News and Events

អគ្គនាយក​នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ​ បានដឹកនាំសមាជិក ចូលរួមពិធីបុណ្យគោរពវិញ្ញាណក្ខន្ធសពលោកស្រី ថោង ច័ន្ទដាវី

នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ១០ កើត ខែមាឃ​ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម​ ម៉ី​ វ៉ាន់​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយក​នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ​ បានដឹកនាំសមាជិក ចូលរួមពិធីបុណ្យគោរពវិញ្ញាណក្ខន្ធសពលោកស្រី ថោង ច័ន្ទដាវី ជំនួយការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  និងជាអតីតប្រធានការិយាល័យពិធីការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ដែលបានទទួល​មរណ​ភាពកាលពីព្រឹកថ្ងៃពុធ ០៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០៧:០២នាទី ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ។ ថ្នាក់ដឹកនាំ​និងមន្ត្រីនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃ​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព លោកស្រី ថោង ច័ន្ទដាវី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

 

photo2019-02-1721-39-35.jpg

photo2019-02-1721-39-31.jpg

photo2019-02-1721-39-24.jpg

photo2019-02-1721-39-26.jpg

photo2019-02-1721-39-30.jpg