Top

ព័ត៍មាន និង​ ព្រឹត្តិការណ៍
News and Events

សិក្ខាសាលាផ្សព្វផ្សាយស្តីពី "ច្បាប់បរធនបាលកិច្ច"

photo2019-12-09-144611.jpeg

សេចក្តីជូនដំណឹង,
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ អគ្គនាយកដ្ឋាន នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ច្បាប់បរធនបាលកិច្ច" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៨:០០ នាទីព្រឹក ដល់ម៉ោង១២:០០ នាទីរសៀល នៅរាជធានីភ្នំពេញ។ សម្រាប់ការចុះឈ្មោះចូលរួមសិក្ខាសាលា  សូមទំនាក់ទំនង ទូរស័ព្ទលេខ ០៩២ ៥៥៥ ២៣៤ ឬ ០៩២ ៩០២ ០១៤ ឬ ០១២ ៣៤៤ ៤៤៣ ឬអ៊ីមែល seng_pisey@mef.gov.kh ឱ្យបានមុន ថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ បញ្ជាក់៖ ការចូលរួមសិក្ខាសាលានេះ ពុំមានបង់ប្រាក់ឡើយ។