ឯកឧត្ដម ម៉ី វ៉ាន់ បានចូលរួមកិច្ចប្រជុំពិភាក្សាតាមរយៈ Video Conference ជាមួយ អ្នកជំនាញ ការ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្តីពី ជំនួយបច្ចេកទេស (TA)
នារសៀលថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្ដម ម៉ី វ៉ាន់ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំពិភាក្សាតាមរយៈ Video Conference ជាមួយ អ្នកជំនាញ ការ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្តីពី ជំនួយ បច្ចេកទេស (TA) នៃការ អភិវឌ្ឍន៍ ទីផ្សារ សញ្ញាបណ្ណរដ្ឋនៅកម្ពុជា។