Top

ព័ត៍មាន និង​ ព្រឹត្តិការណ៍
News and Events

គំរោងស្ថិតិមូលនិធិធានារ៉ាប់រងសំរាប់ការគ្រប់គ្រងការស្ញប់ស្ញែងនៅកម្ពុជានិងអាស៊ីអាគ្នេយ៍ (SEADRIF)

សិក្ខាសាលា ស្ដីពី  គម្រោង មូលនិធិធានារ៉ាប់រងសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា  និងអាស៊ីអាគ្នេយ៍  (SEADRIF)

កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងជានាយកគម្រោង SEADRIF បានចូលរួមធ្វើជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោប់លើគម្រោងមូលនិធិធានារ៉ាប់រងសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៏ (SEADRIF)។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីប្រមូលធាតុចូលពី សមាគមធានារ៉ាប់រងកម្ពុជា និង ប្រតិបត្តិករធានារ៉ាប់រងពាក់ព័ន្ធទៅលើលទ្ធផលស្រាវជ្រាវ អំពីផលិតផលធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រង SEADRIF និងផលិតផលធានារ៉ាប់រងដែលប្រទេសជាសមាជិក SEADRIF យល់ថាមានសក្ខានុពល និងកំពុងរួមគ្នាសិក្សាបង្កើតឡើងនាពេលអនាគត់។