Top

ព័ត៍មាន និង​ ព្រឹត្តិការណ៍
News and Events

ពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨ អង្គ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កេីត ខែចេត្រ សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវ នឹង ថ្ងៃ ទី ១១ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹក និងបុគ្គលិកមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨ អង្គ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ១៤, ១៥ និង ១៦ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្ត្រីរាជការនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់។

photo0.jpg

 

photo1.jpg

 

photo2.jpg

 

photo3.jpg

 

photo4.jpg

 

photo5.jpg

 

photo6.jpg

 

photo7.jpg

 

photo8.jpg

 

photo9.jpg

 

photo10.jpg

 

photo11.jpg

 

photo12.jpg

 

photo13.jpg

 

photo14.jpg