Top

លេខាធិការដ្ឋាន
Secretariat

  • ជាជំនួយការអគ្គនាយក និងអគ្គនាយករងសម្រាប់ប្រតិបត្តិការការងារប្រចាំថ្ងៃ
  • គ្រប់គ្រង និងតាមដាន លិខិតចេញ-ចូល សារាចរ តំកល់ឯកសាររដ្ឋបាល និងបែងចែកឯកសារតាមមុខងារ និងភារកិច្ចរបស់នាយកដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
  • ជាជំនួយការឲ្យអគ្គនាយក ក្នុងការតាមដានបញ្ចារបស់អគ្គនាយកលើការអនុវត្តកិច្ចការរបស់នាយកដ្ឋាននីមួយៗ ពិនិត្យខ្លឹមសារលិខិតផ្សេងៗ របស់នាយកដ្ឋាន
  • ជំនួយរៀបចំ គ្រប់គ្រង និងអនុវត្តថវិកា ព្រមទាំងគ្រប់គ្រង ត្រួតពិនិត្យការជួសជុលសន្និធិ សម្ភារៈ និងបើកផ្តល់សម្ភារៈបរិក្ខារការិយាល័យដល់នាយកដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
  • គ្រប់គ្រង និងត្រួតពិនិត្យ រាល់សន្និធិ សម្ភារៈ និងអនុម័តការស្នើសុំជួសជុលសម្ភារៈបរិក្ខាររបស់អគ្គនាយកដ្ឋាន
  • គ្រប់គ្រង និងត្រួតពិនិត្យគេហទំព័ររបស់អគ្គនាយកដ្ឋាន
  • រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំនានាដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន
  • បំពេញតួនាទី និងភារកិច្ចផ្សេងៗ ទៀតតាមការចាំបាច់ ដោយមានការណែនាំពីអគ្គនាយកនៃអគ្គនាយដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ។