ប្រជុំពិភាក្សាការងារតាមរយៈប្រជុំពីចម្ងាយ ស្តីពី សេចក្តីព្រាងច្បាប់នៃការបង្កេីតអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនគារ
នាព្រឹកថ្ងៃអង្គារ ១០កេីត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារតាមរយៈប្រជុំពីចម្ងាយ ស្តីពី សេចក្តីព្រាងច្បាប់នៃការបង្កេីតអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនគារ ដោយកិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ ងួន សុខា រដ្ឋលេខាធិកា ក្រសួងសេដ្ឋកិច្ច និងមានការចូលរួមពីមន្រ្តីដែលពាក់ពន្ធ័ ។